និយមន័យព្រះគុណ

ដេរេក ព្រីនស៍
Published: 1981
Last Updated: octubre de 2026
Read Time: 9
ព្រះគុណរបស់ព្រះគឺជាការផ្តល់ឱ្យដោយឥតគិតថ្លៃរបស់ទ្រង់ចំពោះអ្នកដែលមិនអាចស័ក្តិសមនឹងទទួលបាន ដែលនាំមកនូវសន្តិភាព និងកម្លាំង។ កម្មវិធីនេះពន្យល់អំពីអត្ថន័យនៃព្រះគុណតាមរយៈព្រះគម្ពីរ និងបង្ហាញពីការឆ្លើយតបប្រកបដោយក្តីមេត្តារបស់ព្រះចំពោះតម្រូវការរបស់មនុស្សជាតិ។
Transcript
វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មីនៅថ្ងៃនេះ ហើយថ្ងៃនេះខ្ញុំនឹងចែកចាយអំពីគន្លឹះនាំទៅរកជីវិត ជោគជ័យ ដែលព្រះបានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន និងតាមរយៈការបម្រើព័ន្ធកិច្ច អស់រយៈពេលជាច្រើនឆ្នាំ។
គោលសំខាន់ដែលខ្ញុំបានជ្រើសរើសសម្រាប់រដូវកាលណូអែលនេះ ជាគោលសំខាន់មួយដ៏ល្អ ហើយសម ស្របជាទីបំផុត គឺព្រះគុណ។
ប៉ុន្តែជាបឋម ខ្ញុំសូម “អរគុណ” លោកអ្នកដែលបានសរសេរផ្ញើមកខ្ញុំ។ នៅចុងបញ្ចប់វគ្គរបស់យើងនេះ យើងនឹងជម្រាបជូនពីអាសយដ្ឋានដែលលោកអ្នកអាចសរសេរផ្ញើមកយើងខ្ញុំ។ សំណេររបស់លោកអ្នក មាន ន័យណាស់សម្រាប់យើងខ្ញុំ ព្រោះយើងដឹងបានថា ព័ន្ធកិច្ចរបស់យើងតាមវិទ្យុនេះ បានជាជំនួយមួយយ៉ាងសំខាន់ ដល់លោកអ្នក ហើយជាព្រះពរដល់លោកអ្នក។ ដូច្នេះ សូមសរសេរផ្ញើមកយើងខ្ញុំដោយរីករាយ ទោះជា សំណេររបស់លោកអ្នកខ្លីក៏ដោយ។
ឥឡូវនេះ ត្រឡប់មកកាន់គោលសំខាន់ក្នុងឱកាសណូអែលរបស់យើងវិញ គឺព្រះគុណ។ ខ្ញុំមិនដឹងថាមាន ពាក្យណាមួយដែលអាចសង្ខេបរាជសារណូអែល ឲ្យបានត្រឹមត្រូវលើសជាងនេះឡើយ។
ប្រិយមិត្តអ្នកស្ដាប់ជាទីគោរពរាប់អាន ខ្ញុំប្រាថ្នាអស់ពីចិត្តសម្រាប់លោកអ្នកទាំងអស់គ្នា ឲ្យរដូវកាល ណូអែលនេះបានប្រកបដោយព្រះពរ និងមានន័យយ៉ាងពិតប្រាកដសម្រាប់លោកអ្នក។ ប៉ុន្តែ ការនេះអាស្រ័យ លើឥរិយាបថដែលលោកអ្នកផ្ទាល់ក្នុងការអបអរសាទរក្នុងពិធីណូអែល។ ប្រសិនបើឥរិយាបថរបស់លោកអ្នក ជាឥរិយាបថមួយដែលយល់ដឹង ហើយពេញចិត្តពិតប្រាកដ នោះលោកអ្នកអាចទទួលព្រះពរដែលមានតម្លៃអស់ កល្បជានិច្ច។ ផ្ទុយទៅវិញ ប្រសិនបើ់លោកអ្នកចូលទៅក្នុងពិធីនោះ ដូចជាមនុស្សភាគប្រើនសព្វថ្ងៃ ដែល ដេញតាមតែសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម នោះលោកអ្នកអាចនឹងកាន់ចុះខ្សោយខាងវិញ្ញាណ ហើយកាន់តែ ធ្លាក់ទឹកចិត្ត លើសពេលមុនទៅទៀត ដោយសាររដូវណូអែលបានកន្លងផុត។
សម្រាប់ខ្ញុំផ្ទាល់ គន្លឹះសំខាន់ដែលនាំឲ្យពេញចិត្តនឹងឱកាសណូអែល គឺមាននៅក្នុងពាក្យដ៏វិសេសមួយដែល មានន័យមិនអាចវាស់ស្ទង់បាន នោះគឺព្រះគុណ។ នៅពេលខ្ញុំពិចារណាមើលព្រឹត្តិការណ៍ទាំងឡាយ ដែលយើង រំឭកនៅថ្ងៃណូអែល ខ្ញុំឃើញការពីរ ដែលលេចឡើងយ៉ាងច្បាស់។ ទីមួយ គឺព្រះគុណ និងសេចក្ដីមេត្តាករុណា ដែលគ្មានដែនកំណត់របស់ព្រះ។ មួយទៀត គឺសេចក្តីត្រូវការដ៏ជ្រាលជ្រៅ និងភាពអស់សង្ឃឹមរបស់មនុស្ស ជាតិ។ នៅក្នុងការចែកចាយរបស់ខ្ញុំក្នុងសប្ដាហ៍នេះ ខ្ញុំនឹងបកស្រាយជូនជ្រុងទាំងពីរនៃគោលសំខាន់នេះ។
ជាដំបូង ខ្ញុំចង់ចាប់ផ្ដើមដោយផ្តល់និយមន័យមួយអំពី ព្រះគុណ។ នេះគឺជានិយមន័យបែបផ្លូវការមួយ ដែលត្រូវបានទទួលស្គាល់ដោយគ្រូបង្រៀនព្រះគម្ពីរជាច្រើន។ ជាការពិត និយមន័យនេះមិនអាចបង្ហាញអត្ថន័យទាំងស្រុងនៃព្រះគុណបានទេ ប៉ុន្តែវាជាចំណុចចាប់ផ្ដើមដ៏ល្អមួយ។និយមន័យនោះគឺ៖ ព្រះគុណ គឺជាព្រះហឫទ័យអនុគ្រោះរបស់ព្រះដែលប្រទានដោយឥតគិតថ្លៃ និងជាអ្វីដែលមនុស្សមិនសមនឹងទទួល តែបែជាទទួលបាន និងជាអ្នកដែលសមនឹងទទួលបានការផ្ដន្ទាទោសវិញ។
ដំបូងសូមកត់សម្គាល់ថា ព្រះគុណ ជាអំណោយទានឥតគិតថ្លៃ។ ព្រះគុណមិនអាចទិញដូរបាន ព្រះគុណ មិនមែនបានមកដោយការប្រព្រឹត្តិ។ ហើយបន្ទាប់មក សូមកត់សម្គាល់ថា ព្រះគុណមិនមែនមានតែចំពោះអស់ អ្នកដែលមិនសមនឹងទទួលប៉ុណ្ណោះទេ តែសូម្បីតែអស់អ្នកដែលសមតែនឹងស្ថានភាពអាក្រក់ ក៏ព្រះគុណមានដល់ ពួកគេដែរ។ និយាយបានម្យ៉ាងទៀតថា ពេលដែលយើងសមតែនឹងទទួលស្ថានភាពអាក្រក់ ប៉ុន្តែ ដោយសារ ព្រះគុណរបស់ព្រះអង្គ ព្រះទ្រង់ប្រទានសេចក្ដីល្អដល់យើងវិញ។
សូមកត់សម្គាល់ផងដែរថា ពាក្យគាប់ព្រះទ័យ គឺជាពាក្យជម្រើសមួយ សម្រាប់ពាក្យព្រះគុណ។ ជា ពិសេស នៅក្នុងសញ្ញាចាស់ ពាក្យទាំងពីរនេះបានសឹងតែអាចប្រើផ្លាស់ប្ដូរគ្នាបាន។ ព្រះគុណ គឺជាគោលគំនិត មួយ ក្នុងចំណោមគោលគំនិតសំខាន់ៗនៅក្នុងបទគម្ពីរទាំងមូល។ ព្រះគុណលាតត្រដាងនៅចុងបញ្ចប់ក្នុងសញ្ញា ចាស់ ហើយបន្ដធ្វើឲ្យសម្រេចពេញលេញនៅក្នុងសញ្ញាថ្មី។
នៅក្នុងសញ្ញាថ្មី ពាក្យក្រិកសម្រាប់ព្រះគុណ មាន១៥០ដង។ ការជម្រាបសួរគ្នាជាធម្មតារបស់គ្រីស្ទបរិស័ទ នៅក្នុងសញ្ញាថ្មី គឺ “សូមប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត…”។ ជួនកាល ពួកគេក៏បានបន្ថែមផងដែរ នូវពាក្យ “សូមប្រកបដោយសេចក្តីមេត្តាករុណា” គឺគេនិយាយថា៖ “សូមប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត…”។ ការមួយដែលបានប្រើនៅក្នុងការជម្រាបសួរគ្នានេះ គឺថា បើលោកអ្នកចង់បានសេចក្តី សុខសាន្ត លោកអ្នកត្រូវតែមានព្រះគុណជាមុន។ មានតែវិធីមួយគត់ដែលលោកអ្នកអាចមានក្តីសុខសាន្តពិត ប្រាកដ គឺដោយសារតែព្រះគុណរបស់ព្រះ។
សំបុត្ររបស់ពួកសាវកភាគច្រើននៅក្នុងសញ្ញាថ្មី ក៏បញ្ចប់ដោយពាក្យព្រះគុណដែរ ដែលឃ្លាខ្លះដាក់ថា “សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់ សូមឲ្យវិញ្ញាណអ្នករាល់គ្នាប្រកបដោយព្រះគុណ”។ ឥឡូវនេះ សំបុត្ររបស់ពួកសាវកនៅក្នុងសញ្ញាថ្មី ជាគំនិតចម្បងនៃការយល់ដឹងរបស់យើងអំពីការរស់នៅជា គ្រិស្តបរិស័ទ គឺរបៀបដែលយើងអនុវត្តសេចក្តីពិតនៃដំណឹងល្អ។ ដូច្នេះ មេរៀនពិតប្រាកដគឺយ៉ាងនេះ ការរស់ នៅជាគ្រិស្តបរិស័ទ ចាប់ផ្ដើម និងបញ្ចប់ដោយព្រះគុណ។ ប្រសិនបើយើងឃ្លាតចេញពីទំនាក់ទំនងដែលនាំទៅ រកព្រះគុណ ដែលមិនចាប់ផ្ដើម និងបញ្ចប់ដោយព្រះគុណទេ នោះយើងទំនងជានឹងគ្មានជោគជ័យនៅក្នុងជីវិត ជាគ្រិស្ទបរិស័ទឡើយ។
ខ្ញុំសូមនិយាយបន្ដិចអំពីពាក្យដើមសម្រាប់ព្រះគុណ ដែលបានប្រើជាភាសាក្រិកនៅក្នុងសញ្ញាថ្មី និងជា ភាសាហេព្រើរនៅក្នុងសញ្ញាចាស់។ ពាក្យក្រិកសម្រាប់ព្រះគុណគឺ ខារីស (charis)។ ពាក្យនេះចាប់ផ្ដើម ដោយសំឡេង “ខៈ(ch)” ដែលយើងក៏មានពាក្យ “គ្រីស្តូស” ឬ "គ្រីស្ត”។ ខ្ញុំគិតថា យើងត្រូវចងចាំក្នុងគំនិត ថា ព្រះគុណល្អជានិច្ច ហើយព្រះគុណតែងតែទាក់ទាញចិត្តជានិច្ច។
ពាក្យហេព្រើរ មានពីរដែលត្រូវបានគេប្រើ គឺ ខេន (chen) និង រេតសិន (ratson)។ ខ្ញុំនឹងមិន ព្យាយាមនិយាយច្រើនអំពីពាក្យទាំងនេះទេ ខ្ញុំគ្រាន់តែនិយាយថា ពាក្យទាំងពីរនេះ ត្រូវបានគេប្រើឆ្លាស់គ្នាមិន ច្រើន ហើយក៏មិនតិចដែរ។ មិនច្រើនទេ ពាក្យខេន មានន័យថា សោភណភាព។ ដោយឡែក រេតសិន មាន ន័យថា ភាពរីករាយ។ ដូច្នេះ ទាំងពីរផ្គុំចូលគ្នាគឺ សោភណភាព និងភាពទាក់ទាញ។
ឃ្លាជាទូទៅមួយត្រូវដែលត្រូវបានគេប្រើជាច្រើនដងនៅក្នុងសញ្ញាចាស់ រួមជាមួយនឹងពាក្យនេះ គឺរក បានព្រះគុណ ឬបានប្រកបដោយគុណនៅចំពោះភ្នែកនរណាម្នាក់។ ឧទាហរណ៍ ពាក្យនេះនិយាយអំពីលោក ណូអេថា ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះនេត្រព្រះយេហូវ៉ា។ សេចក្ដីនោះបានធ្វើឲ្យលោកណូអេ មានលក្ខណៈពិសេស ប្លែកពីមនុស្សឯទៀតទាំងអស់នៅជំនាន់របស់លោក។ នៅជំនាន់របស់លោក លោកណូអេ ហើយដោយព្រោះលោកណូអេ គ្រួសាររបស់លោកបានប្រកបដោយព្រះគុណនៅចំពោះព្រះនេត្រព្រះអម្ចាស់។ និយាយបានម្យ៉ាងទៀតថា ព្រះគុណមានអ្វីមួយទាក់ទងទៅនឹងរបៀបដែលយើងមើលទៅមនុស្ស។ ជាពិសេស ព្រះគុណរបស់ព្រះ មានអ្វីមួយដែលទាក់ទងនឹងរបៀបដែលព្រះទ្រង់ទតទៅកាន់មនុស្ស។ មានពាក្យមួយគេ និយាយថា៖ “សម្រស់ស្ថិតនៅក្នុងភ្នែករបស់អ្នកគន់”។ ហើយរឿងនេះត្រូវណាស់អំពីព្រះគុណ។ ព្រះគុណមិន មែនចាប់ផ្ដើមជាមួយយើងទេ គឺចាប់ផ្ដើមជាមួយព្រះ។ ព្រះគុណមានប្រភពចេញមកពីរបៀបដែលព្រះទ្រង់ ជ្រើសរើសទតមកលើយើង។ នៅពេលដែលព្រះអង្គទតមកលើយើងទាំងគាប់ព្រះទ័យ នោះព្រះគុណក៏ចាប់ ផ្ដើមធ្វើការនៅក្នុងជីវិតរបស់យើង។ គោលគំនិតដែលព្រះគុណពឹងផ្អែកចម្បងលើរបៀបដែលព្រះទ្រង់ទតមក កាន់យើង ឬទតមើលយើង គឺបានសបង្ហាញយ៉ាងល្អ ដោយព្រះពររបស់ពួកលេវី ដែលចែងនៅក្នុងជនគណនា ៦:២២-២៦ ជាការប្រកាសឲ្យពរដែលទំនងជាយើងរាល់គ្នាជាច្រើនបានស្គាល់ គឺដែលគ្រូរបស់យើងតែង ប្រកាសឲ្យពរយើង នៅចុងបញ្ចប់កម្មវិធីថ្វាយបង្គំ ឬនៅក្នុងកម្មវិធីផ្សេងៗរបស់គ្រិស្តបរិស័ទ។ នេះជាព្រះពរ ដែលត្រូវបានចែកចាយរវាងគ្រិស្តបរិស័ទ និងពួកសាសន៍យូដា គឺទាំងពីរមានព្រះពរនេះដូចគ្នា។ នេះជាព្រះពរ ជាការប្រកាសឲ្យពរ នៅក្នុងជនគណនា ៦:២២-២៦:
22 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 23 «ចូរប្រាប់អើរ៉ុន និងពួកកូនរបស់គាត់ថា (សូមកត់ចំណាំថា អើរ៉ុន និងពួកកូនរបស់គាត់គឺជាពួកសង្ឃ) នេះជាពាក្យដែលអ្នករាល់គ្នាត្រូវឲ្យ ពរដល់កូនចៅអ៊ីស្រាអែល។ អ្នកត្រូវពោលទៅកាន់គេថា 24 (ហើយបន្ទាប់ទៅនេះ គឺជាព្រះពរ) "សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សអ្នក 25 សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក 26 សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបាន ប្រកបដោយសេចក្ដីសុខសាន្ត"។
នៅក្នុងព្រះពរទាំងនេះ មានប្រាំមួយផ្នែក។ ទីមួយ “ព្រះយេហូវ៉ាប្រទានពរអ្នក”។ ទីពីរ “ព្រះយេហូវ៉ា រក្សាអ្នក”។ ទីបី “ព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក”។ ទីបួន “ផ្ដល់ព្រះគុណដល់អ្នក”។ ទីប្រាំ “ព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក”។ និងទីប្រាំមួយ “ប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត”។ ចុង បញ្ចប់ គឺសេចក្តីសុខសាន្ត។
ឥឡូវនេះ សូមកត់សម្គាល់ចំណុចដែលចែងថា៖ “សូមព្រះយេហូវ៉ាផ្ដល់ព្រះគុណដល់អ្នក” ដ្បិតនេះហើយ ជាពាក្យគន្លឹះ នេះហើយជាគោលគំនិតដែលព្រះកំពុងបង្ហាញយើងអំពីព្រះគុណរបស់ព្រះអង្គ ចំពោះរាស្រ្តរបស់ ព្រះអង្គ ដែលនៅខាងមុខ និងនៅខាងក្រោយឃ្លាដែលប្រកាសព្រះពរនោះ គឺដែលនិយាយអំពីព្រះភ័ក្រ្តរបស់ ព្រះជាម្ចាស់។ ខ្ញុំសូមចង្អុលបង្ហាញពីរាជសារដ៏វិសេសនេះ ៖“ព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក ហើយផ្ដល់ព្រះគុណដល់អ្នក ព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក” ដូច្នេះ ព្រះគុណស្ថិតនៅចន្លោះកណ្ដាល រវាងដំណើរដែលព្រះអម្ចាស់ ទតមកកាន់រាស្រ្តរបស់ព្រះអង្គ។
មុនដំបូង ព្រះអម្ចាស់ធ្វើឲ្យព្រះភ័ក្រ្តព្រះអង្គភ្លឺមកលើរាស្រ្តរបស់ព្រះអង្គ ហើយបន្ទាប់មក ព្រះអម្ចាស់ងើប ព្រះភ័ក្រ្តទតមកលើរាស្រ្តរបស់ព្រះអង្គ។ នោះហើយជាដំណើរការនៃព្រះគុណរបស់ព្រះអម្ចាស់។ ព្រះគុណពឹង ផ្អែកលើរបៀបដែលព្រះអម្ចាស់ទតមកកាន់យើង។ ជាថ្មីម្ដងទៀត ជាលទ្ធផលដែលចេញមកពីព្រះគុណ គឺ សេចក្តីសុខសាន្ត។ ដូច្នេះ សូមកត់សម្គាល់ថា៖ “ព្រះអង្គប្រទានឲ្យអ្នកបានសេចក្តីសុខសាន្ត”។ ប៉ុន្តែ សូមរំឭក សារឡើងវិញ សេចក្តីសុខសាន្ត ចេញមកតែពីព្រះគុណរបស់ព្រះតែប៉ុណ្ណោះ។
ឥឡូវនេះ មានឧទាហរណ៍ដ៏ច្បាស់មួយទៀតអំពីព្រះគុណរបស់ព្រះ ដែលបានបង្ហាញឲ្យឃើញតាមរយៈ ការទតមកលើរាស្រ្តរបស់ព្រះអង្គ នៅចុងជំពូក២ ក្នុងគម្ពីរនិក្ខមនំ ដែលពណ៌នាអំពីសេចក្តីវេទនារបស់ អ៊ីស្រាអែល នៅក្នុងប្រទេសអេសុីព្ទ និងអំពីរបៀបដែលព្រះបានចាប់ផ្ដើមបង្ហាញព្រះគុណ ឬការគាប់ព្រះទ័យ ដល់ពួកគេ។ នៅក្នុងនិក្ខមនំ ២:២៣-២៥ ចែងថាៈ
23 លុះយូរឆ្នាំក្រោយមក ស្តេចស្រុកអេសុីព្ទក៏សុគតទៅ ហើយពួកកូនចៅអ៊ីស្រាអែលដែលរស់ក្នុង ភាពជាទាសករ បានស្រែកថ្ងូរ រួចអំពាវនាវដល់ព្រះ ហើយសម្រែកនៃការរងទុក្ខលំបាករបស់គេក៏ 24 ឡើងទៅដល់ព្រះ។ ព្រះទ្រង់ឮការស្រែកថ្ងូររបស់គេ ហើយព្រះនឹកចាំពីសេចក្ដីសញ្ញាដែល 25 ព្រះអង្គបានតាំងជាមួយលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ព្រះទតឃើញពួកកូនចៅអ៊ីស្រាអែល ហើយព្រះក៏ជ្រាបពីទុក្ខលំបាករបស់គេ។
លោកអ្នកឃើញហើយ នៅទីនេះ ពួកកូនៅអ៊ីស្រាអែលកំពុងមានសេចក្តីត្រូវការ និងកំពុងជួបទុក្ខ វេទនាជាខ្លាំង គឺមិនអាចជួយខ្លួនឯងបាន។ អ្វីដែលពួកគេអាចសង្ឃឹមបាន គឺព្រះគុណរបស់ព្រះ។ ព្រះទ្រង់ឮ ការស្រែកថ្ងូររបស់គេ និងសម្រែករបស់គេ ហើយនេះជាការឆ្លើយតបរបស់ព្រះអង្គៈ ព្រះអង្គទតមកលើពួកកូនចៅអ៊ីស្រាអែល ហើយក៏ជ្រាបពីសេចក្តីទុក្ខរបស់ពួកគេ។ នោះហើយជាការគាប់ព្រះទ័យរបស់ព្រះ។ ព្រះគុណ របស់ព្រះបានបែរមករកពួកកូនៅអ៊ីស្រាអែល។ ព្រះអង្គទ្រង់គិតអំពីពួកគេ។ ជាក់ស្ដែង ព្រះអង្គបានចាប់ ផ្ដើមធ្វើអន្តរាគមន៍ជំនួសពួកគេ ហើយបានរំដោះពួកគេ។ ប៉ុន្តែ នៅចំណុចនោះ បទគម្ពីរចែងថាៈ “ព្រះ ទ្រង់ទតមកលើពួកកូនៅអ៊ីស្រាអែល” នោះហើយជាចំណុចដែលព្រះគុណរបស់ព្រះអង្គចាប់ផ្ដើមដំណើរការ ជំនួសពួកគេ។
ចុងបញ្ចប់នេះ ខ្ញុំសូមបញ្ចប់ថ្ងៃនេះ ដោយបទគម្ពីរដ៏ល្អមួយចេញពីសញ្ញាថ្មី គឺ ១ពេត្រុស ៥:១០ ដែល ចែងដូច្នេះថាៈ
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹង ប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងបុឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបាន មាំមួនឥតរង្គើឡើយ។
តើនេះមិនមែនជាពាក្យដ៏ល្អទេឬ? ដំបូង សូមកត់សម្គាល់ថា ព្រះអង្គជាព្រះដ៏មានព្រះគុណ។ និយាយ បានម្យ៉ាងទៀតថា ព្រះគុណចេញមកតែព្រះជាម្ចាស់ទាំងស្រុងតែប៉ុណ្ណោះ។ ព្រះគុណមិនមែនមកពីប្រភពណា ផ្សេងទៀតឡើយ។ ប្រសិនបើលោកអ្នកចង់បានព្រះគុណ លោកអ្នកត្រូវតែចូលទៅរកព្រះ ព្រោះព្រះជាម្ចាស់ ទ្រង់ជាប្រភពតែមួយគត់នៃព្រះគុណ នៅក្នុងពិភពលោកទាំងមូល។
បន្ទាប់មក សូមកត់សម្គាល់ពីអ្វីដែលព្រះគុណធ្វើការ។ ព្រះគុណស្ដារយើងឡើងវិញ។ ព្រះគុណធ្វើឲ្យ យើងខ្លាំង រឹងមាំ ហើយឥតរង្គើរ។ នោះហើយជារបៀបដែលព្រះគុណធ្វើការ។ ព្រះគុណទតមកលើយើង។ ព្រះគុណជាការគាប់ព្រះទ័យរបស់ព្រះ ព្រះភ័ក្រ្តរបស់ព្រះអង្គបែរមករកយើង ហើយនៅពេលដែលព្រះទ្រង់ទត មកលើយើង ហើយធ្វើអន្តរាគមន៍ នេះព្រះគុណទ្រង់ធ្វើនូវអ្វីដែលយើងត្រូវការ។
ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះបានចប់ហើយ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាម ពេលវេលា និងម៉ោងដដែល។ វគ្គក្រោយ ខ្ញុំនឹងចែកចាយអំពីភាពខុសប្លែកគ្នារវាងព្រះគុណ និងការប្រព្រឹត្តិ។
Código: RP-R075-101-KHM










