ព្រះពរនៃការអត់ទោស

ដេរេក ព្រីនស៍
Published: 1980
Last Updated: septiembre de 2026
Read Time: 10
ការអត់ទោសរបស់ព្រះជាម្ចាស់ បំពេញនូវតម្រូវការជាសកលដែលកើតចេញពីអំពើបាប និងនាំមកនូវពរជ័យនៃទំនាក់ទំនងដ៏ច្បាស់លាស់ជាមួយទ្រង់។ លោក ឌីរិក ព្រីនស៍ បង្ហាញថា ការសារភាពដោយស្មោះត្រង់ មិនមែនជាការលាក់បាំងឡើយ គឺជាអ្វីដែលបើកផ្លូវទៅកាន់ការអត់ទោស តាមរយៈឈើឆ្កាងរបស់ព្រះយេស៊ូវ។
Transcript
រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មីម្ដងទៀតនៅដើមសប្ដាហ៍ថ្មីនេះ ដើម្បីនឹងចែកចាយជូន លោកអ្នកនូវគន្លឺះដ៏សំខាន់ដើម្បីរស់នៅមានជោគជ័យ ជាអ្វីដែលព្រះបានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទ ពិសោធន៍ផ្ទាល់ខ្លួន និងការបម្រើព័ន្ធកិច្ចអស់រយៈពេលជាច្រើនឆ្នាំ។
ចំណងជើងប្រធានបទរបស់ខ្ញុំនៅសប្ដាហ៍នេះ គឺពាក្យមួយក្នុងចំណោមពាក្យដ៏ល្អបំផុតនៅគ្រប់ភាសា គឺ ការអត់ទោស។
តើអ្វីដែលធ្វើឲ្យពាក្យនេះ ទៅជាពាក្យដ៏ពិសេស ហើយល្អបែបនេះ? សូមពិចារណាលទ្ធផលខ្លះដែល កើតចេញពីការអត់ទោស ដូចជាពាក្យៈ ការផ្សះផ្សា សេចក្ដីសុខសាន្ត ភាពស្រុះស្រួល ការយល់ដឹង សេចក្ដី ប្រកប។ ពិភពលោករបស់យើងសព្វថ្ងៃ ពិតជាត្រូវការសេចក្ដីទាំងនេះខ្លាំងណាស់!
ម្ដងទៀតហើយ សូមពិចារណាអំពីលទ្ធផលខ្លះដែលកើតចេញពីការមិនព្រមអត់ទោសឲ្យអ្នកដទៃ និងពី ការមិនបានទទួលការអត់ទោស ដូចជាពាក្យៈ ភាពល្វីងជូរចត់ ការឈ្លោះប្រកែក ការមិនចុះសម្រុង សេចក្ដីសម្អប់ សង្គ្រាម ។ ជាច្រើនដង មនុស្សជាតិទាំងមូលហាក់បីដូចជាជួបគ្រោះថ្នាក់ ដោយសារតែត្រូវសន្ធប់ដោយ វិញ្ញាណអាក្រក់ និងការអវិជ្ជមានទាំងនេះ។ ប្រសិនបើយើងចង់គេចផុតពីវាសនាដ៏គួរឲ្យភ័យខ្លាចនេះបាន គឺ មានតែយើងរៀន ហើយអនុវត្តគោលការណ៍អំពីការអត់ទោសនេះតែប៉ុណ្ណោះ។
ថ្ងៃនេះ ខ្ញុំចង់ចាប់ផ្ដើមនិយាយទៅកាន់លោកអ្នកអំពី ព្រះពរនៃការអត់ទោស។ ជាដំបូង ខ្ញុំត្រូវតែ បញ្ជាក់ថា ការអត់ទោសនៅក្នុងព្រះគម្ពីរ មានពីរទិស។ ទិសទាំងពីរនេះ ត្រូវបានពណ៌នាយ៉ាងល្អតាមរយៈនិមិត្ត រូបនៃជំនឿគ្រិស្តបរិស័ទរបស់យើង គឺឈើឆ្កាង។ យើងទាំងអស់គ្នាដឹងថា ឈើឆ្កាងមានពីរផ្នែក គឺផ្នែកបញ្ឈរ និងផ្នែកផ្តេក។ ផ្នែកទាំងពីរនេះតំណាងឲ្យទិសទាំងពីរនៃការអត់ទោស។ ផ្នែកបញ្ឈរ តំណាងឲ្យការអត់ទោស ដែលយើងទាំងអស់គ្នាត្រូវទទួលពីព្រះ ហើយយើងអាចទទួលបានតែតាមរយៈឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្តមួយ ប៉ុណ្ណោះ។ ផ្នែកផ្ដេក តំណាងឲ្យទំនាក់ទំនងរបស់យើងជាមួយមនុស្សដូចគ្នា ហើយផ្នែកនេះនិយាយអំពីការអត់ ទោសដែលមានពីរទិស គឺមានទៅ មានមក ជាការអត់ទោសដែលយើងត្រូវទទួលមកពីអ្នកដទៃ និងជាការអត់ ទោសដែលយើងត្រូវអត់ទោសដល់អ្នកដទៃ។ ម្ដងទៀតហើយ កន្លែងតែមួយគត់ដែលយើងអាចទទួលបានព្រះ គុណសម្រាប់ការអត់ទោសបែបនោះ គឺឈើឆ្កាង។
ថ្ងៃនេះ ខ្ញុំនឹងផ្ដោតលើផ្នែកទីមួយនៃការអត់ទោស គឺផ្នែកបញ្ឈរ ជាប្រភេទនៃការអត់ទោសដែលយើង ត្រូវការ ហើយអាចទទួលបាន គឺពីព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់។ ខ្ញុំបាននិយាយរួចហើយថា ខ្ញុំនឹងពិនិត្យមើលអំពី ព្រះពរនៃការទទួលបានការអត់ទោសពីព្រះ។ ខ្ញុំគិតថា ចំណុចដែលចាប់ផ្ដើមល្អបំផុត គឺនៅក្នុងទំនុកតម្កើង ៣២:១៥ ជាទំនុកតម្កើងដែលព្រះបាទដាវីឌបានពោលថា៖
មានពរហើយ អ្នកដែលព្រះអត់ទោសឲ្យអំពើរំលងរបស់ខ្លួន គឺដែលព្រះបានគ្របបាំងអំពើបាបរបស់ ខ្លួន។ ខ្ញុំចង់បង្ហាញភាសាដើម ដែលជាភាសាហេព្រើរប្រាប់លោកអ្នកបន្តិច។ នៅក្នុងភាសាហេព្រើរ ខគម្ពីរ នេះ ចាប់ផ្ដើមជាមួយនឹងពាក្យ «ព្រះពរ»ដែលជាពហុវចនៈ ដែលមានន័យថា ព្រះពរច្រើន «គឺព្រះពរនៃអ្នក ដែលព្រះអត់ទោសអំពើរំលងទាំងប៉ុន្មានរបស់ខ្លួន គឺដែលព្រះបានគ្របបាំងអំពើបាបទាំងប៉ុន្មានរបស់ខ្លួន»។ ការ ដែលជាប់ទាក់ទងគឺថា មានព្រះពរដែលរាប់មិនអស់ ភ្ជាប់ជាមួយនឹងការដែលព្រះបានអត់ទោសឲ្យអំពើបាបទាំង ប៉ុន្មានរបស់យើង។ ឥឡូវនេះ សូមមើលសំណៅបកប្រែព្រះគម្ពីរជាភាសារបស់យើង។ មានពរហើយ អ្នកដែលព្រះអត់ទោសឲ្យអំពើរំលងរបស់ខ្លួន គឺដែលព្រះបានគ្របបាំងអំពើបាបរបស់ខ្លួ ន។ មានពរហើយ អ្នកដែលព្រះយេហូវ៉ាមិនរាប់ថាមានទោស ជាអ្នកដែលគ្មានកលឧបាយក្នុងចិត្ត។
នេះជារឿងសំខាន់ណាស់ដែលឃើញថា ព្រះគម្ពីរមិនមែននិយាយអំពីមនុស្សដែលមិនត្រូវការការអត់ ទោសនោះទេ។ ព្រះគម្ពីរបង្ហាញច្បាស់ថា យើងទាំងអស់គ្នាសុទ្ធតែត្រូវការការអត់ទោសពីព្រះ គ្មានការលើក លែងទេ។ នៅក្នុងទំនុកតម្កើងមួយផ្សេងទៀត បានចែងថា គ្មានមនុស្សណាដែលមិនបានធ្វើបាបនោះទេ។ យើង ទាំងអស់គ្នាសុទ្ធតែបានធ្វើបាប ដូច្នេះហើយបានជាយើងទាំងអស់គ្នាត្រូវការការអត់ទោស។ សំណួរមិនមែនសួរថា «តើយើងត្រូវការការអត់ទោស ឬមិនត្រូវការ» នោះទេ តែសំណួរគឺថា «តើយើងទទួលយកការអត់ទោស ឬក៏ មិនទទួល»។
ដូច្នេះ ព្រះបាទដាវីឌថ្លែងថា៖ «មានពរហើយ អ្នកដែលព្រះ យេ ហូ វ៉ាមិនរាប់ថាមានទោស (អ្នកនោះ បានធ្វើបាប ប៉ុន្តែអំពើបាបរបស់គាត់ មិនត្រូវបានរាប់ថាមានទោសទាស់នឹងគាត់ទេ) ជាអ្នកដែលគ្មានកល ឧបាយ ក្នុងចិត្ត»។ លក្ខខណ្ឌដាច់ខាតតែមួយគត់ដើម្បីទទួលបានការអត់ទោស គឺស្មោះត្រង់អស់ពីចិត្តជាមួយព្រះ កុំ ព្យាយាមបិទបាំង កុំព្យាយាមដោះសារ ឬលាក់ទុកអ្វីមួយឡើយ ប៉ុន្តែសូមចូលមកឯព្រះ ដោយចិត្តឥតឧបាយ។ បន្ទាប់មក ព្រះបាទដាវីឌរៀបរាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់ទ្រង់តទៅទៀត ហើយប្រាកដណាស់ ទ្រង់បាននឹក ចាំស្ថានភាពដ៏អាក្រក់ដែលទ្រង់បានធ្វើខុស ដោយសារប្រព្រឹត្តអំពើផិតក្បត់ និងសម្លាប់មនុស្ស ដើម្បីបិទបាំង អំពើផិតក្បត់របស់ទ្រង់ គឺរឿងនាងបាតសេបា ប្រពន្ធរបស់លោកអ៊ូរី ជាសាសន៍ហេត។ ដូច្នេះ ព្រះបាទដាវីឌ បានថ្លែងយ៉ាងនេះ នៅក្នុងទំនុកតម្កើង ៣២:៤៥ ថាៈ
ពេលទូលបង្គំចេះតែនៅស្ងេៀម ឆ្អឹងទូលបង្គំបានខេស្រាះទៅ ដោយសារទូលបង្គំស្រែកថ្ងូរជារៀងរាល់ថ្ងៃ។ ដ្បិតព្រះហស្តព្រះអង្គបានសង្កត់លើទូលបង្គំយ៉ាងធ្ងន់ ទាំងយប់ទាំងថ្ងៃ កម្លាំងទូលបង្គំខេស្រាះល្វេើយ ដូច ទឹករីងស្ងួត ដោយកម្ដៅនៅរដូវប្រាំង។ ទូលបង្គំបានសារភាពអំពើបាបរបស់ទូលបង្គំ នៅចំពោះព្រះអង្គ ឥតលាក់លៀមអំពើទុច្ចរិតរបស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ទូលបង្គំនឹងលន់តួអំពើរំលងរបស់ ទូលបង្គំចំពោះព្រះយេហូវ៉ា» ហើយព្រះអង្គក៏បានអត់ទោសអំពើបាបឲ្យទូលបង្គំ»។
ប្រាកដណាស់ ព្រះបាទដាវីឌក៏ដូចជាមនុស្សជាច្រើនដែរ។ ស្ដេចបានបដិសេធមិនប្រឈមមុខនឹងអំពើ បាបរបស់ទ្រង់ អស់រយៈពេលយ៉ាងយូរ។ ស្ដេចព្យាយាមមិនអើពើនឹងអំពើបាបនោះទេ។ ស្ដេចព្យាយាមធ្វើពុត ថា អំពើបាបនោះមិនបានកើតឡើង។ ស្ដេចព្យាយាមបិទបាំងអំពើបាប។ ប៉ុន្តែ នៅគ្រានោះ ទ្រង់ដូចជាមនុស្ស ដែលមានជំងឺគ្រុនក្ដៅយ៉ាងខ្លាំង។ ស្ដេចពោលថា «កម្លាំងទូល បង្គំខ្សោះល្វើយ ដូចទឹករីងស្ងួត ដោយកម្ដេៅនៅ រដូវប្រាំង។ ឆ្អឹងទូល បង្គំបានខ្សោះទៅ»។
តើលោកអ្នកដឹងថា លទ្ធផលនៃអំពើបាបដែលមិនបានទទួលការអត់ទោស វាមានផលប៉ះពាល់ខ្លាំងដល់ រូបកាយឬទេ? ខ្ញុំនឹកឃើញរឿងមួយដែលទាក់ទងនឹងខ្ញុំ ដោយបុរសម្នាក់ដែលជាគ្រូពេទ្យវិកចរិក និងជាចាស់ ទុំម្នាក់នៅក្នុងក្រុមជំនុំប្រេសប៊ីថេរាន។ ថ្មីៗនេះ គាត់បានទទួលព្រះអម្ចាស់យេស៊ូគ្រិស្ត ហើយគាត់ចាប់ផ្ដើមមាន ទំនាក់ទំនងផ្ទាល់ខ្លួនពិតប្រាកដជាមួយព្រះអម្ចាស់យេស៊ូគ្រិស្ត។ មានស្ត្រីម្នាក់ដេកនៅក្នុងមន្ទីរពេទ្យដែលគាត់ធ្វើ ការ ហើយស្ដ្រីនេះស្ថិតនៅក្នុងស្ថានភាពអស់សង្ឃឹម។ តម្រងនោមរបស់នាងឈប់ធ្វើការ ស្បែករបស់នាងត្រឡប់ ជាស្លេកស្លាំង ហើយនាងកំពុងតែដេកសន្លប់មិនដឹងខ្លួន។ ថ្ងៃមួយ ចាស់ទុំរូបនោះបានដើរកាត់គ្រែរបស់នាង ហើយព្រះវិញ្ញាណបរិសុទ្ធក៏បានបណ្ដាលចិត្តគាត់។ គាត់មិនបាននិយាយទៅកាន់នាងនៅពេលដឹងខ្លួនទេ តែគាត់ បាននិយាយទៅកាន់នាង នៅពេលដែលនាងមិនដឹងខ្លួន ពីព្រោះពេលនាងដឹងខ្លួន គំនិតរបស់នាងមិនអាចទទួល យកអ្វីពីគាត់បានទេ។ គាត់បាននិយាយថាៈ «ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ត ខ្ញុំប្រកាសលើកលែងអំពើបាប របស់អ្នក» ហើយក្រោយមក គាត់ងឿងឆ្ងល់ថា តើអ្វីដែលគាត់បានធ្វើជារឿងខ្លេៅល្ងង់ ឬក៏ព្រះវិញ្ញាណបរិសុទ្ធ ពិតជាបានបណ្ដាលចិត្តគាត់។ មួយសប្ដាហ៍ក្រោយមក អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺគាត់បានជួបស្ដ្រីនោះដើរតាម តាមផ្លូវនៅក្នុងទីក្រុង ទាំងជាសះស្បើយទាំងស្រុង។ ឃើញទេ ហេតុមួយដែលបានធ្វើឲ្យរាងកាយរបស់នាងមាន សភាពបែបនោះ គឺជាអំពើបាបរបស់នាងដែលមិនបានទទួលការអត់ទោស។ នៅពេលដែលអំពើបាបរបស់នាង ត្រូវបានអត់ទោសឲ្យ តាមរយៈការទូលអង្វររបស់បុរសនោះជំនួសនាង ពេលដែលវិញ្ញាណរបស់នាងបានស្អាត ជាមួយព្រះហើយ នោះក៏បើកផ្លូវឲ្យនាងបានជាសះស្បើយ។
ដូច្នេះ រូបភាពនៃស្ថានភាពសុខភាពរបស់ព្រះបាទដាវីឌ គឺពិតប្រាកដណាស់ ហើយរឿងនេះ មនុស្សកំពុង តែជួបប្រទះសព្វថ្ងៃ។ នៅក្នុងទំនុកតម្កើង ៣២ (ខ ៦៧) ព្រះបាទដាវីឌប្រាប់ពីរឿងនេះបន្តទៀតថា៖
«ដូច្នេះ ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះ បានអធិស្ឋានដល់ព្រះអង្គ នៅពេលដែលអាចរកព្រះអង្គ ឃើញ យ៉ាងនោះ កាលណាមានទឹកជំនន់ធំជន់ឡើង ប្រាកដជានឹងមិនលិចលង់ដល់អ្នកនោះឡើយ។ ព្រះអង្គជាទីពួនជ្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំឲ្យរួចពីទុក្ខលំបាក ព្រះអង្គហ៊ុមព័ទ្ធទូលបង្គំ ដោយចម្រៀងជ័យជម្នះ»។
ព្រះបាទដាវីឌមានរាជឱង្ការថា កុំនៅអែរអង់ឡើយ។ កាលយើងនៅមានពេលនៅឡើយ សូមនឹកចាំ ហើយបែរមករកព្រះអម្ចាស់ សុំការអត់ទោសពីព្រះអង្គ។ រួចកាលណាមានបញ្ហាចូលមក កាលណាមានទឹកជន់ ឡើង កាលណាមានគ្រោះមហន្តរាយបោកបក់មកលើជីវិតរបស់លោកអ្នក លោកអ្នកនឹងមានទីពួនជ្រក។ លោក អ្នកនឹងមានសុវត្ថិភាពនៅក្នុងព្រះ ដែលទ្រង់ជាទីពួនជ្រក។
ហោរាអេសាយក៏មានរឿងបន្ទាន់ចង់ប្រាប់យើងដែរ អំពីការដែលយើងត្រូវស្វែងរកការអត់ទោសមកពី ព្រះ។ នៅក្នុងអេសាយ ៥៥ ខ៦ និង៧:
«ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែល ទ្រង់គង់នៅជិតចុះ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិត អាក្រក់របស់ខ្លួនដែរ»។
លោកអ្នកឃើញហើយ មានពេលមួយដ៏ជាក់លាក់ ជាពេលដែលលោកអ្នកអាចប្រាកដបានក្នុងការបែរ មករកព្រះអម្ចាស់។ ក្រោយពេលនោះមក ព្រះវិញ្ញាណបរិសុទ្ធប្រហែលជាមិនបណ្ដាលចិត្តលោកអ្នកទៀតទេ។ លោកអ្នកប្រហែលជាមិនមានការប៉ះពាល់ចិត្តម្ដងទៀតឡើយ។ ប៉ុន្តែ មានពេលមួយដែលអាចរកព្រះឃើញ។ មានពេលមួយដែលព្រះទ្រង់គង់នៅជិត។ បទគម្ពីរប្រាប់ថា នៅពេលនោះ «ត្រូវឲ្យមនុស្សអាក្រក់បោះ បង់ ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ។ ចូរស្វែងរកព្រះ យេ ហូ វ៉ា ក្នុងកាល ដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវ នាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិត»។ សម្លាញ់អើយ នេះគឺជារឿងបន្ទាន់។ ព្រះវិញ្ញាណរបស់ព្រះ ហាក់បីដូចជាកំពុងបណ្ដាលចិត្តខ្ញុំនៅពេល នេះ ឲ្យព្រមានលោកអ្នកថា ប្រសិនបើលោកអ្នកមានអំពើបាបដែលមិនបានទទួលការអត់ទោសនៅក្នុងជីវិត ឥឡូវនេះជាពេលដែលត្រូវបែរមករកព្រះហើយ។ គម្ពីរសញ្ញាថ្មីប្រាប់ថា៖ «ឥឡូវនេះជាវេលាដែលគាប់ព្រះ ហឫ ទ័យទ្រង់»។ ឥឡូវនេះជាពេលដែលព្រះទ្រង់នឹងស្ដាប់លោកអ្នក។ កុំនៅអែអង់ទៀត! កុំច្រានចោលការ បណ្ដាលចិត្តដ៏ស្រទន់របស់ព្រះវិញ្ញាណបរិសុទ្ធ ក៏កុំតយុទ្ធនឹងការនឹងការដាស់តឿនដែលព្រះអង្គដាក់លើលោកអ្នក ឡើយ។ សូមចុះចូលនឹងការបណ្ដាលចិត្តរបស់ព្រះអង្គ។ សូមអំពាវនាវរកព្រះអម្ចាស់ កាលព្រះអង្គគង់នៅជិត នៅឡើយ ហើយសូមនឹកចាំពីព្រះពរនៃមនុស្សដែលអំពើបាបរបស់ខ្លួនត្រូវបានអត់ទោសឲ្យ។
ហេតុអ្វីបានជាយើងត្រូវទទួលការអត់ទោស? យើងទាំងអស់គ្នាត្រូវការការអត់ទោស។ មានខគម្ពីរដ៏ សាមញ្ញមួយនៅក្នុងរ៉ូម ដែលប្រាប់យើងពីមូលហេតុដែលយើងទាំងអស់គ្នាត្រូវស្វែងរកការអត់ទោសពីព្រះ។ រ៉ូម ជំពូក ៣ ខ២៣:
«ព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អរបស់ព្រះ»។
លោកអ្នកឃើញទេ គ្មានការលើកលែងទេនៅក្នុងបទគម្ពីរនេះ។ យើងទាំងអស់គ្នាសុទ្ធតែបានធ្វើបាប។ គ្មាននរណាម្នាក់សុចរិតឡើយ។ គ្មាននរណាម្នាក់ធ្វើល្អឡើយ នេះជាសេចក្ដីដែលបទគម្ពីរនិយាយ។
លោកអ្នកប្រហែលជាប្រកែកតវ៉ាថា៖ «ខ្ញុំមិនដែលប្រព្រឹត្តអំពើបាបនេះ ឬអំពើបាបនោះទេ។ ខ្ញុំមិន ដែលសម្លាប់មនុស្ស មិនដែលលួចប្លន់ មិនដែលប្រព្រឹត្តអំពើផិតក្បត់ មិនដែលសេពគ្រឿងស្រវឹងទេ» ឬលោក អ្នកប្រហែលជានិយាយថា៖ «ខ្ញុំមិនដែលនិយាយកុហកទេ»។ ប៉ុន្តែ មានការមួយដែលយើងទាំងអស់គ្នាមានដូច គ្នា។ យើងទាំងអស់បានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ។ រឿងសំខាន់ដែលរាប់ថាជាអំពើបាប មិនមែន ជាការប្រព្រឹត្តខុសនោះទេ។ រឿងសំខាន់ដែលជាអំពើបាប គឺយើងប្លន់យកសិរីល្អរបស់ព្រះ ដែលសិរីល្អនោះ សម្រាប់តែព្រះអង្គប៉ុណ្ណោះ តាមរយៈជីវិតរបស់យើង។ យើងទាំងអស់គ្នាបានរស់នៅក្នុងជីវិត ដែលប្លន់យកសិរី ល្អរបស់ព្រះអង្គ។ យើងទាំងអស់គ្នាបានរស់នៅក្នុងជីវិត ដែលនៅទាប ឆ្ងាយពីកម្រិតដែលព្រះទ្រង់តម្រូវ។ យើងបានខ្វះមិនដល់សិរីល្អនៃព្រះ ហើយគ្មានការលើកលែងទេក្នុងរឿងនេះ។ យើងទាំងអស់គ្នាសុត្ធតែបានធ្វើ បាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ។
ជាថ្មីម្ដងទៀត ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងនិយាយទៅកាន់អ្នកដែលត្រូវបែរមករកព្រះ នៅខណៈពេល នេះ។ ទោះជាលោកអ្នកនៅកន្លែងណាក៏ដោយ សូមចាំសេចក្ដីដែលបទគម្ពីរប្រាប់៖ «ចូរស្វែងរកព្រះ យេ ហូ វ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវ នាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ»។ កុំឲ្យថ្ងៃនេះ កន្លងហួសទៅ ដោយលោកអ្នកមិនបានស្វែងរកការអត់ទោសពីព្រះឡើយ។ សូមចង់ចាំពីភាពមានពររបស់ មនុស្សដែលអំពើបាបរបស់គេបានទទួលការអត់ទោស ជាអ្នកដែលព្រះអម្ចាស់មិនរាប់ថាគេជាប់មានបាបទៀត។
Código: RP-R056-101-KHM










